ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន ៖ ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (៩).ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាលើកដំបូងដែលមានចំនួនលើសពី១០ពាន់លានដុល្លារអាមេរិក។ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ នាថ្ងៃទី៧ខែឧសភា ពិធីនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនលើកដំបូងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។ ផ្លែស្វាយបានក្លាយជាផ្លែឈើស្រស់ទីពីរដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ការដាំដុះដំណាំស្វាយកម្ពុជាមានការរំពឹងទុកថាអាចរីកចម្រើនកាន់តែរឹងមាំនិងសម្រេចបានការអភិវឌ្ឍន៍លើសពីការកំណត់។ យោងតាម“បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែលបានចុះបញ្ជី”ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កម្ពុជាអាចនាំចេញជលផលទាំង៤ប្រភេទទៅកាន់ទីផ្សារចិនមានដូចជាបង្កងប៉ាក អន្ទង់ ត្រីរស់ និងខ្យង៕

ដោយ៖ សិលា


ចែករំលែក៖