ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកនារីវ័យក្មេងសតិមិនគ្រប់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ ស្ត្រីដែលមានសតិមិនគ្រប់សរសៃប្រសាទ)បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈកំពុងដើរត្រូវបានរថយន្តមួយគ្រឿងបុកខ្ទេចខ្ទីខ្លួនប្រាណយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ជាងទាបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិជំរៅ ឃុំ តាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវលើផ្លូវលេខ១២៩ បង្គោលគីឡូលេខ១១-១២ ។

សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍ខាងលើនេះកើតឡើងរវាងរថយន្តនិង អ្នកថ្មើរជើង ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច។

 សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ តាំង ស្រីនី ភេទ ស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិ ក្រាំងវិច ឃុំ ក្ដាញ់ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ជាមនុស្សមានជំងឺសរសៃប្រសាទ (សតិមិនគ្រប់)ស្លាប់នៅកន្លែងកើតហេតុ ។បានដើរពីកើតទៅលិចហើយក៏មានរថយន្តមិនស្គាល់ម៉ាកបានបុកពីក្រោយតែម្ដង ចំណែករថយន្តបង្កហេតុខាងលើក៏បានបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្តង។

  ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងបានរៀបចំសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖