ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីចម្រុះក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យបើកយុទ្ធនាការដាំកូនឈើលើកទី៣ក្នុងតំបន់ព្រៃលិចទឹក

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអន្តរក្រសួងកំពុងបើកយុទ្ធនាការដាំកូនឈើលើកទី៣ នៅព្រៃលិចទឹកតំបន់៣ នៅចំណុចរហាលសំណាបខាងលិចឈាងខាងជើង បឹងដង្កៀបក្តាមឃុំប្រាសាទស្រុកព្រះនេត្រព្រះនៅព្រឹកដល់រសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២២ នេះ។

 នៅក្នុងព្រឹត្តិការណ៍មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអញ្ជើញ​ ដឹកនាំកម្លាំង​ ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល ស្នងការរង មន្ត្រីរាជការខេត្ត ក្រុង/ស្រុកនិងក្រុមយុវជនផងដែរ។

 មន្ត្រីរដ្ឋបាលខេត្តប្រាប់ថាៈកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១កន្លងមក យុទ្ធនារការលើកទី១  ខេត្តនិងអន្តរក្រសួងបានដឹកនាំមន្ត្រូីរាជការស៊ីវិល កងកម្លាំង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទៅដាំកូនឈើចម្រុះ(ដើមឬស្សី រាំងទឹកត្នោត) ចំនួន ៤.១៦០ដើម/គ្រាប់នៅតាមព្រំប្រទល់ដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប ចំណុចគោកខ្សាច់ ភូមិបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។

និងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ យុទ្ធនាការការដាំកូនឈើជាលើកទី២  នៅចំណុច រហាល សំណាប បង្គោល 365 ចំណុច កូនគោក បង្គោល 364 និង ចំណុច ខាងលិចឈាងខាងជើង កូនគោក បង្គោល 363  រួមមាន ៖ 

១.ដើមរាំងទឹកចំនួន ១៥៨០ ដើម

២.ដើមឬស្សី ១៤៥០ដើម

៣.ដើមរំដេញ ៧០០ ដើម

៤.គ្រាប់ត្នោត ចំនួន ៧៦០ គ្រាប់៕

 លោកបញ្ជាក់ថា ការបើកយុទ្ធនាការដាំកូនឈើចម្រុះលើកទី៣នេះយើងមិនទាន់កំណត់ដើមបាននៅកូនឈើគ្រប់ប្រភេទបានឡើយ នៅពេលយើងដាំដុះរួចយើងនិងកំណត់កូនឈើចម្រុះបាន ៕

ដោយ ៖ វណ្ណា


ចែករំលែក៖