ក្រុងប៉ោយប៉ែត ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអន្តរក្រសួងកំពុងបើកយុទ្ធនាការដាំកូនឈើលើកទី៣ នៅព្រៃលិចទឹកតំបន់៣ នៅចំណុចរហាលសំណាបខាងលិចឈាងខាងជើង បឹងដង្កៀបក្តាមឃុំប្រាសាទស្រុកព្រះនេត្រព្រះនៅព្រឹកដល់រសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២២ នេះ។
នៅក្នុងព្រឹត្តិការណ៍មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអញ្ជើញ ដឹកនាំកម្លាំង ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល ស្នងការរង មន្ត្រីរាជការខេត្ត ក្រុង/ស្រុកនិងក្រុមយុវជនផងដែរ។
មន្ត្រីរដ្ឋបាលខេត្តប្រាប់ថាៈកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១កន្លងមក យុទ្ធនារការលើកទី១ ខេត្តនិងអន្តរក្រសួងបានដឹកនាំមន្ត្រូីរាជការស៊ីវិល កងកម្លាំង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទៅដាំកូនឈើចម្រុះ(ដើមឬស្សី រាំងទឹកត្នោត) ចំនួន ៤.១៦០ដើម/គ្រាប់នៅតាមព្រំប្រទល់ដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប ចំណុចគោកខ្សាច់ ភូមិបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
និងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ យុទ្ធនាការការដាំកូនឈើជាលើកទី២ នៅចំណុច រហាល សំណាប បង្គោល 365 ចំណុច កូនគោក បង្គោល 364 និង ចំណុច ខាងលិចឈាងខាងជើង កូនគោក បង្គោល 363 រួមមាន ៖
១.ដើមរាំងទឹកចំនួន ១៥៨០ ដើម
២.ដើមឬស្សី ១៤៥០ដើម
៣.ដើមរំដេញ ៧០០ ដើម
៤.គ្រាប់ត្នោត ចំនួន ៧៦០ គ្រាប់៕
លោកបញ្ជាក់ថា ការបើកយុទ្ធនាការដាំកូនឈើចម្រុះលើកទី៣នេះយើងមិនទាន់កំណត់ដើមបាននៅកូនឈើគ្រប់ប្រភេទបានឡើយ នៅពេលយើងដាំដុះរួចយើងនិងកំណត់កូនឈើចម្រុះបាន ៕
ដោយ ៖ វណ្ណា