ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំក្រឡុកស៊ីម៉ងត៍កៀររថយន្តហាយប្រ៊ីដអស់មួយចំហៀង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំក្រឡុកស៊ីម៉ងត៍មួយគ្រឿងបេីកបរមិនប្រយ័ត្នជ្រុលទៅកៀររថយន្តកាមរីហាយប្រ៊ដពីចំហៀងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបទួលពង្រ​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីតដ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2AM-8090 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំក្រឡុកស៊ីម៉ងត៍​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-0689 បេីកមកពីក្រោយវ៉ាខាងឆ្វេងមិនប្រយ័ត្នក៏ជ្រុលទៅកៀរបណ្តាលឱ្យរងការខូចខាតអស់ទ្វារពីរផ្ទាំងយ៉ាងដំណំ តែសំណាងដែរមិនមានរងរបួសដល់មនុស្ស។ 

ក្រោយកេីតហេតុភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍ព្រមទទួលកំហុសដោយចេញថ្លៃជួសជុលទៅលេីរថយន្តហាយប្រ៊ីដដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖