ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញយុវជនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយនិងស្អុយរលួយ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញយុវជនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយនិងសភាពសពស្អុយរលួយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២២​ នៅបន្ទប់ជួលជាន់ទី១​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះសឹម​ សីហា​ ភេទប្រុសអាយុ២៣ឆ្នាំ​មុខរបរកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង។ 

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឱ្យដឹងថា​ ជនរងគ្រោះមិនបានឃេីញចេញពីបន្ទប់ជាច្រេីនថ្ងៃហេីយ​ ដោយមានការសង្ស័យទេីបរូបគាត់ឡេីងទៅមេីលរុញទ្វារស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយទាំងអាក្រាតកាយនិងមានក្លិនស្អុយទៀតផង​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្តែងរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖