ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ បានស្លាប់នៅលើរថយន្តរបស់ខ្លួន​ ខណៈ​កំពុងបើកបរ

ចែករំលែក៖

ខេត្តកោះកុង៖ បុរសម្នាក់​បានស្លាប់ភ្លាមៗដោយសារគាំងបេះដូងនៅលើរថយន្តរបស់ខ្លួនពេលកំពុងបើកបរតាមផ្លូវ បង្កការ​ភ្ញាក់ផ្អើល​ឡើងនៅវេលាម៉ោង១៥​ និង៣០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិទី៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើ​យោង​តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅកន្លែង​កេីត​ហេតុ​ បានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ណូ ពៅ ភេទប្រុស អាយុ ៥៤ឆ្នាំ បុខរបរលក់ដូរ រស់នៅភូមិទី២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​គេឃើញ​ជនរងគ្រោះ​ជិះរថយន្ត​មួយ​គ្រឿង​ កំពុង​បើកបរម្នាក់ឯង​ ភ្លាមនោះ​រថយន្ដ​ក៏ឈប់ចតនៅលេី​ចិញ្ចើម​ផ្លូវ​ ទំនងជាគាត់មានជំងឺខ្យល់គ​ បណ្ដាល​ឱ្យ​គាំងបេះដូងស្លាប់តែម្តង។ 

ក្រោយ​កេីត​ហេតុ​បង្ក​ការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ​រាយការណ៍ទៅសមត្ថកិច្ចចុះមក​ពិនិត្យជាក់ស្ដែងនៅក្នុងរថយន្ត រួចបានបញ្ជាក់ថា​ ជនរងគ្រោះ​ស្លាប់​ដោយ​គាំង​បេះដូង​ ។

ចំណែក​សម្ភារលើរថយន្ត និងសាកសពត្រូវបានប្រគល់ជូនប្រពន្ធជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖សហការី​


ចែករំលែក៖