ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់៖ ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចគឺជាដំណោះស្រាយដើម្បីគេចផុតពីជំងឺរាតត្បាតកូវីដ-១៩

ចែករំលែក៖

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach កាលពីថ្ងៃទី៨ ខែមករា បាននិយាយថា វាពិតជា “ឆោតល្ងង់” ដែលគិតថាវីរុសបំប្លែងថ្មី Omicron នឹងក្លាយជាការបញ្ចប់នៃជំងឺរាតត្បាតមួយនេះ។ លោកបានព្រមានថា វីរុសបំប្លែងថ្មីអាចនឹងបន្តកើតឡើង ។ លោកបញ្ជាក់ទៀតថា មានតែការចាក់វ៉ាក់សាំងទេជាវិធីសាស្ត្រតែមួយគត់ដើម្បីរួចផុតពីជំងឺរាតត្បាត។
លោក Karl Lauterbach បញ្ជាក់ទៀតថា «យើងត្រូវតែចាក់វ៉ាក់សាំងដោយបង្ខំ(កាតព្វកិច្ច) បើមិនដូច្នោះទេវីរុសបំប្លែងថ្មីអូមីក្រុងនៅតែវាយប្រហារយើងពីក្រោយដដែល ហើយមនុស្សគ្រប់គ្នានឹងត្រូវឆ្លងវីរុសនេះក្នុងពេលណាមួយជាមិនខាន។
មកទល់ពេលនេះ វីរុសអូមីក្រុង ត្រូបានគេវាយតម្លៃថាស្រាលជាង វីរុសដែលតា ប៉ុន្តែវាប៉ះពាល់ក្នុងរយៈពេលវែង ប្រសិនបើយើងមិនអាចគ្រប់គ្រងវាបាននោះ។ លោក Karl Lauterbach បញ្ជាក់ថា រដ្ឋាភិបាលថ្មីបានបញ្ជាទិញវ៉ាក់សាំង២៥លានដូសបន្ថែមទៀតរបស់ក្រុមហ៊ុន Moderna ដើម្បីធានាការចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋគ្រប់រូបនៅក្នុងឆ្នាំ២០២២នេះ។
តាមរបាយការណ៍ស្តីពីការឆ្លងកូវីដ -១៩ក្នុងរយៈពេល២៤ម៉ោងកន្លងមកអាល្លឺម៉ង់មានករណីឆ្លងកូវីដ-១៩ ជាង៥៥ពាន់នាក់ និងស្លាប់២៦៨នាក់ ៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN


ចែករំលែក៖