ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជិះកង់ធ្លាក់ស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានលង់ទឹកស្រះស្លាប់ខណៈដែលខ្លួនបានស្រវឹងស្រារួចជិះកង់ធ្លាក់ចូលទឹកស្រះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី៩ ខែមករាឆ្នាំ ២០២២ មានករណីលង់ទឹកកើតឡើងស្ថិតនៅ ភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ចំណុចស្រះទឹកក្នុងវត្តភ្ញីមាស)។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អ៊ិន យ៉ន ភេទប្រុសអាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

   ក្រោយក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យរួចរួចបញ្ជាក់ថាពិតជាលង់ទឹកស្លាប់ប្រាកដមែនហើយបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖