ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នារបួសមនុស្ស៣នាក់ក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាបណ្ដាលឱ្យមនុស្សរងរបួស៣នាក់នៅថ្ងៃតែមួយក្នុងខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី៩ខែមករាឆ្នាំ២០២២ លើផ្លូវជាតិលេខ៣១៤Dស្ថិតនៅក្នុងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AD-៣០៦២បើកបរដោយឈ្មោះស៊ុំ ហាន អាយុ៤០ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានបុកប៉ះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ១H-៧៣៥១ បើកបរ

ដោយឈ្មោះសាន់ គ្រាក់ អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឫស្សីអមឃុំខ្សែត្រ ស្រុកកំពង់រោទ៍យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៩ខែមករាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិ លេខ១ត្រង់ចន្លោះបង្គោលភ្លើងលេខ១៤២ ស្ថិតនៅភូមិ​ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ រវាងម៉ូតូ ម៉ាក Honda Dream  ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខស្វាយរៀង១R-៧១៤០បើកបរដោយឈ្មោះ ប្រាជ្ញណារិទ្ធ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់​នៅ​ភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង​ម៉ាក​Honda Dream ពណ៌ខ្មៅផលិត​ឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង ១Q-៣៨៩៩​បើកបដោយឈ្មោះចាន់ សាវិន ភេទប្រុស អាយុ​ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង  ក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

រីឯករណីទី៣បានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ១  រវាងរថយន្ដនឹងរថយន្តក្នុងទិសដៅស្របទិសគ្នា ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ស្ថិតនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ដោយរថយន្តម៉ាកគា( KIA)ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ ២BL-៣១០៨ បើកបរដោយឈ្មោះវ៉ាន រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិក្រៅ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-១៥៣៩បើកបរដោយឈ្មេាះ អូន សំអន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាលដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានទៅបុកគូទរថយន្ដម៉ាកគា(KIA)យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖