ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកកៀរនិងកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័របេីកកៀរនិងកិន​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខធនាគារABA តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃព្រីងខាងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ មានអាយុប្រហែល៥០ឆ្នាំ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ស៊េរីឆ្នាំ២០១៩​  ពណ៌ខ្មៅ​ ពាក់ស្លាកស្វាយរៀង1N 5511 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុនL. M. H ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F 1262 បេីកមកពីក្រោយហេីយបានកៀរនិងកិនបណ្តាលឱ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ 

ក្រោយកេីតហេតុតៃកុងរថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកដេីម្បីធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់​ ចំណែកសពត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖