គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានលើកឡើងថា ខ្សែបម្រើ Ross Barkley អាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ។
ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសរបស់ Barkley មិនសូវបានបង្ហាញខ្លួនតាំងពីដើមខែវិច្ឆិកា ដោយទទួលបានត្រឹមតែ១៥១នាទីនៃការប្រកួត Premier League រហូតមកដល់ពេលនេះនៅរដូវកាលនេះ។ គាត់ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងចាកចេញពីក្លិបនៅរដូវក្តៅ ប៉ុន្តែទីបំផុតនៅតែនៅ Stamford Bridge នៅពេលដែលមិនអាចរកឃើញទ្រនំថ្មី។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានចូលលេងជាកីឡាករបម្រុងកាលពីល្ងាចថ្ងៃសៅរ៍ក្នុងការផ្តួលក្រុម Chesterfield ៥-១ ក្នុងការប្រកួត FA Cup ជុំទី៣ ហើយគាត់មិនបានស៊ុតបាល់បញ្ចូលទីនោះទេ បើទោះបីជាគាត់បានព្យាយាមសម្រុកក្នុងតំបន់ពិន័យរបស់គូប្រកួតក៏ដោយ។
គ្រូបង្វឹក Chelsea លោក Tuchel បាននិយាយថា “យើងមិនទាន់បានពិភាក្សាគ្នានៅឡើយទេ ពីកិច្ចព្រមព្រៀងខ្ចីជើង។
វាអាស្រ័យលើអ្វីដែល Ross Barkley ចង់បាន និងលទ្ធភាពដែលមានអ្វីដែលសមហេតុផល។គាត់តែងតែមានឱកាសដូចជា ការប្រកួត FA Cup ហើយឱកាសដើម្បីធ្វើវានៅលើទីលាន ជាពិសេសជាមួយនឹងករណី Covid-19 និងរបួសកីឡាករជាច្រើន”។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបជាច្រើននៃក្របខ័ណ្ឌ Premier League ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមាន Newcastle, Burnley, Leeds និងអតីតក្លិប Everton។ ទោះបីជាយ៉ាងណាក៏ដោយ Barkley ចង់បន្តនៅ Stamford Bridge ដើម្បីបង្ហាញខ្លួនឲ្យកាន់តែល្អសម្រាប់កន្លែងរបស់គាត់។
ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះលើ Chesterfield លោក Tuchel បានទទួលស្គាល់ពីតម្រូវការសម្រាប់ជម្រើសនៃការផ្ទេរប្រកបដោយគុណភាព ដោយលោកបន្ថែមថា “យើងមានការប្រកួតដ៏ស្វិតស្វាញកើតឡើង។ វាគឺជាកម្រិតនៃកម្លាំងខុសគ្នា ប្រសិនបើអ្នកលេងក្រុម Premier League ឬទល់នឹងក្រុមដែលមានចំណាត់ថ្នាក់លេខ៥។ វាជារឿងសំខាន់ក្នុងការចែករំលែកនាទី និងផ្តល់ឱ្យអ្នកលេងខ្លះសម្រាកដើម្បីឱ្យមានរូបរាងល្អបំផុតសម្រាប់ការប្រកួតនាពេលខាងមុខ។ យើងត្រូវតែសម្របខ្លួនជានិច្ច ពីព្រោះស្ថានភាពអាចផ្លាស់ប្តូរនៅថ្ងៃណាមួយ” ៕
ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)