ការធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ FA Cup របស់ Newcastle United ក្រោមថ្វីជើងក្រុម Cambridge United កាលពីថ្ងៃសៅរ៍សប្តាហ៍មុននឹងក្លាយជាសញ្ញាដ៏អាក្រក់មួយក្នុងរដូវកាលរបស់ក្លិប ប៉ុន្តែគ្រូបង្វឹកក្រុម Newcastle លោក Eddie Howe បានរៀបចំដើម្បីបន្តជាមួយនឹងផែនការរបស់គាត់សម្រាប់ក្លិបជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំនួន៥រូបបន្ថែមទៀតដែលត្រូវបានកំណត់ក្នុងខែមករា។
កីឡាករ Kieran Trippier បានចុះហត្ថលេខាពី Atletico Madrid នៅក្នុងកិច្ចព្រមព្រៀងដំបូងដែលបានបញ្ចប់ដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីត ទោះបីជាត្រូវចាំថា ប្រាក់នេះត្រូវបានគេសន្មត់ថាដាច់ដោយឡែកពីភាគហ៊ុនរបស់សេដ្ឋីជនជាតិអារ៉ាប៊ីសាអូឌីតទាំងស្រុងក៏ដោយ។
លោក Howe ចង់ឱ្យកីឡាករបន្ថែមទៀតមកដល់ក្នុងខែនេះ ដើម្បីបង្កើនក្តីសង្ឃឹមរបស់ក្លិបក្នុងការជៀសវាងការកាត់ចោលនៅរដូវកាលនេះ ហើយមានការផ្តោតជាពិសេសទៅលើកីឡាករខ្សែប្រយុទ្ធដែលមានរបួសដូចជា Callum Wilson។ នៅក្នុងរបាយការណ៍ដែលចុះផ្សាយដោយ The Athletic បានបង្ហាញថា កីឡាករទាំង៥ដែលអតីតគ្រូបង្វឹក Bournemouth ចង់លើកឡើងគឺ ខ្សែប្រយុទ្ធ ខ្សែការពារឆ្វេង ខ្សែការពារកណ្តាល២រូប និងខ្សែប្រយុទ្ធម្នាក់ទៀត។
Newcastle បានឃើញការផ្តល់ជូនចំនួន២សម្រាប់កីឡាករ Sven Botman ត្រូវបានច្រានចោលដោយក្លិប Lille ដោយខ្សែការពារហូឡង់រូបនេះនឹងស្នាក់នៅប្រទេសបារាំងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដែលបង្ខំឱ្យក្រុមសារិកាព្រៃ Newcastle ផ្លាស់ប្តូរគោលដៅរបស់ពួកគេ។
កីឡាករ Diego Carlos របស់ Sevilla មានការចាប់អារម្មណ៍ ខណៈដែលមានការចាប់អារម្មណ៍លើ Lloyd Kelly របស់ Bournemouth ដែលកំពុងលេងក្នុងក្របខ័ណ្ឌ Championship នៅរដូវកាលនេះ។
បើនិយាយពីខ្សែប្រយុទ្ធវិញ ក្លិប Newcastle បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ១៩ឆ្នាំ កីឡាករ Hugo Ekitike ពីក្លិបReims។ ចំណែកកីឡាករ Chris Wood របស់ Burnley នឹងផ្តល់នូវជម្រើសពិសេសមួយក្នុងការទិញយក ហើយ Burnley នឹងមិនមានស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញនោះទេ។
ជាមួយគ្នានេះកីឡាករ Lucas Digne របស់ក្លិប Everton គ្រោងនឹងចាកចេញពី Goodison Park នៅក្នុងខែមករា ដែលជាគោលដៅសំខាន់របស់ក្លិប Newcastle ផងដែរ។ ខ្សែការពារឆ្វេងរូបនេះអាចនឹងទៅចូលរួមជាមួយ Newcastle ប្រសិនបើក្លិបអាចល្បួងគាត់ជាមួយនឹងប្រាក់បៀវត្សរ៍ខ្ពស់ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)