ភ្នំពេញ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ប្រ៊េន MLN របស់អ្នកនាងដេតម៉ារីណា នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញបានបញ្ជាក់ថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ មន្រ្តីជំនាញបានបង្ហើបឲ្យដឹងថា ម្ចាស់ប្រ៊េន ផលិតផល MLN មានឈ្មោះ ដេត ម៉ាលីណា អតីតភរិយាឧកញ្ញាម្នាក់។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារផលិត ឬសារធាតុផ្សំ យកទៅនោះទេ និងបានដកកម្លាំងទៅវិញផងដែរ៕
ដោយ៖សុខាសែនជ័យ