ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ​ បើកសិក្ខាសាលាផ្សព្វផ្សាយ និងត្រៀមអនុវត្ត ស្តីពី “ការងារគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ” លើកទី២

ចែករំលែក៖

ភ្នំពេញ​៖​ នៅសាលាប្រជុំសាលាខណ្ឌដូនពេញ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ​ បានបើកសិក្ខាសាលាស្តីពី “ការងារគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ” សម្រាប់ ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង សម្របសម្រួលដោយ ក្រុមហ៊ុន មីហ៊្សុដា សានីថេសិន (ខេមបូឌា)ឯ.ក។ 

ក្នុង​សិក្ខាសាលានេះដែរ​ ក៏មានការចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ ការិយាល័យសាធារណៈការខណ្ឌ មន្ត្រីបរិស្ថានខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋ សរុប ១៥០នាក់ ។

គួរបញ្ជាក់ថា​ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបំផុសអោយប្រជាពលរដ្ឋយល់ដឹង ការរក្សាទុកដាក់សំរាម បែងចែកសំរាម ស្ងួត-សំរាមសើម ឬសំណល់រឹង ឱ្យ​បានត្រឹមត្រូវ និងតាមម៉ោងពេលដែលបានកំណត់ ដើម្បីធានាបាននូវវឌ្ឍនភាពឈានទៅរកទំលាប់ថ្មីនៃការរស់នៅ ផ្សារភ្ជាប់ជាមួយវិធានការផាកពិន័យ ដែលនឹងអនុវត្តន៍ លើសកម្មភាពចោលសំរាមគ្មានសណ្តាប់ធ្នាប់ និងខុសពេលវេលាដែលបានកំណត់ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖