កីឡាការិនីលំដាប់ទី១៨ របស់អាមេរិក Coco Gauff បានធ្លាក់ចេញពីការប្រកួត Australian Open ជុំទី១ កាលពីថ្ងៃចន្ទ ដោយសារកំហុសធ្វើមិនបានល្អ ចាញ់ក្នុងលទ្ធផល ៦-៤, ៦-២ ពីកីឡាករ Wang Qiang របស់ចិនក្នុងលទ្ធផលយ៉ាងខកចិត្ត។
Gauff ដែលជាកីឡាការិនីក្មេងជាងគេក្នុងការចាប់ឆ្នោតនៅអាយុ១៧ឆ្នាំត្រូវបានគ្រប់គ្រងដោយកីឡាករលេខ១១០ពិភពលោករបស់ចិន Wang Qiang ក្នុងរយៈពេលត្រឹមតែ៧៣នាទីនៃសកម្មភាពនៅលើទីលានMargaret Court Arena ។
កីឡាការិនី Coco Gauff បានចាញ់កីឡាការិនី Wang ជាលើកដំបូងក្នុងការជួបគ្នា៣លើករវាងអ្នកទាំងពីរ ដោយបានរលាយទៅក្នុងការធ្វើឱ្យមានកំហុសរហូតដល់៣៨លើក។
កីឡាការិនី Wang បាននិយាយថា “អ្នកដឹងថាខ្ញុំបានចាញ់២ដងពេលប្រកួតជាមួយនាងកាលពីឆ្នាំមុន ដូច្នេះខ្ញុំគ្រាន់តែព្យាយាមអស់ពីសមត្ថភាពដើម្បីផ្តោតលើទីលាន”។
អតីតកីឡាការិនីវាយតឺន្នីសចិនលេខ១រូបនេះធ្លាប់ល្បីល្បាញដោយផ្តួលកីឡាការិនី Serena Williams ក្នុងដំណើរទៅជុំទី៤នៅ Melbourne Park កាលពី២ឆ្នាំមុនបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០០ចាប់តាំងពីឈានដល់ចំណាត់ថ្នាក់លេខ១២ក្នុងអាជីពកាលពីខែកញ្ញា ឆ្នាំ២០១៩។
Wang ត្រូវបានបង្វឹកដោយអតីតកីឡាករអូស្ត្រាលី Pat Cash ប៉ុន្តែនិយាយលេងសើចថា ម្ចាស់ជើងឯក Wimbledon ឆ្នាំ១៩៨៧ មិនបានបង្ខំនាងឱ្យពាក់មួកមានម៉ាកសញ្ញាយីហោរបស់គាត់ក្នុងអំឡុងពេលប្រកួតនោះទេ។ពេលសួរពីការពាក់មួកនេះ នាងសើច ហើយនិយាយថា “មានតែពេលហាត់ទេ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលគាត់ប្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំធ្វើបានល្អថ្ងៃនេះមែន” ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)