ព័ត៌មានទាន់ហេតុការណ៍៖

Coco Gauff របស់អាមេរិកធ្លាក់ចេញពី Australian Open ជុំទី១ ក្រោមថ្វីដៃWang Qiang របស់ចិន

ចែករំលែក៖

កីឡាការិនីលំដាប់ទី១៨ របស់អាមេរិក Coco Gauff បានធ្លាក់ចេញពីការប្រកួត Australian Open ជុំទី១ កាលពីថ្ងៃចន្ទ ដោយសារកំហុសធ្វើមិនបានល្អ ចាញ់ក្នុងលទ្ធផល ៦-៤, ៦-២ ពីកីឡាករ Wang Qiang របស់ចិនក្នុងលទ្ធផលយ៉ាងខកចិត្ត។

Gauff ដែលជាកីឡាការិនីក្មេងជាងគេក្នុងការចាប់ឆ្នោតនៅអាយុ១៧ឆ្នាំត្រូវបានគ្រប់គ្រងដោយកីឡាករលេខ១១០ពិភពលោករបស់ចិន Wang Qiang ក្នុងរយៈពេលត្រឹមតែ៧៣នាទីនៃសកម្មភាពនៅលើទីលានMargaret Court Arena ។

កីឡាការិនី Coco Gauff បានចាញ់កីឡាការិនី Wang ជា​លើក​ដំបូង​ក្នុង​ការ​ជួប​គ្នា៣លើក​រវាង​អ្នក​ទាំង​ពីរ ដោយ​បាន​រលាយ​ទៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំហុសរហូតដល់៣៨លើក។

កីឡាការិនី Wang បាននិយាយថា “អ្នកដឹងថាខ្ញុំបានចាញ់២ដងពេលប្រកួតជាមួយនាងកាលពីឆ្នាំមុន ដូច្នេះខ្ញុំគ្រាន់តែព្យាយាមអស់ពីសមត្ថភាពដើម្បីផ្តោតលើទីលាន”។

អតីតកីឡាការិនីវាយតឺន្នីសចិនលេខ១រូបនេះធ្លាប់ល្បីល្បាញដោយផ្តួលកីឡាការិនី Serena Williams ក្នុងដំណើរទៅជុំទី៤នៅ Melbourne Park កាលពី២ឆ្នាំមុនបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០០ចាប់តាំងពីឈានដល់ចំណាត់ថ្នាក់លេខ១២ក្នុងអាជីពកាលពីខែកញ្ញា ឆ្នាំ២០១៩។

Wang ត្រូវ​បាន​បង្វឹក​ដោយ​អតីតកីឡាករ​អូស្ត្រាលី Pat Cash ប៉ុន្តែ​និយាយ​លេង​សើច​ថា ​ម្ចាស់​ជើងឯក Wimbledon ឆ្នាំ១៩៨៧ មិន​បាន​បង្ខំ​នាង​ឱ្យ​ពាក់មួក​មានម៉ាក​សញ្ញា​យីហោ​របស់​គាត់​ក្នុង​អំឡុង​ពេល​ប្រកួត​នោះ​ទេ។ពេលសួរពីការពាក់មួកនេះ នាងសើច ហើយនិយាយថា “មានតែពេលហាត់ទេ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលគាត់ប្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំធ្វើបានល្អថ្ងៃនេះមែន” ៕

ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)


ចែករំលែក៖