ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិបីជ្រុងដែលក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិមិត្តភាពកម្ពុជា-ជប៉ុន ដែលបម្រើលើវិស័យសុខុមាលភាព ព្យាបាលដល់បុត្រាបុត្រីរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលមកទទួលសេវាកម្មផ្សេងៗដូចជា ការពិនិត្យពិគ្រោះយោបល់អំពីជំងឺទូទៅ ផ្តល់សេវាថែទាំសុខភាព ចាក់វ៉ាក់សាំងបង្ការជំងឺ និងសេវាកម្មផ្សេងៗទៀត ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកបានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវ៣ខ្សែដែលត្រូវបានអាជីវករបង្កើតតូបលក់ដូរ និងការចតម៉ូតូរថយន្ត ក្នុងនោះនៅចំណុចជ្រុងខាងកើត គឺចិញ្ចើមផ្លូវលេខ២៥៣ ចាប់ពីផ្លូវសហព័ន្ធរុស្ស៉ីមានរថយន្តអតិថិជនក្លិបហាត់ប្រាណនិងកន្លែងលាងរថយន្តចតបំផ្លាញការ៉ូឡា។ បន្ទាប់មកដល់ច្រកចូលខាងកើតមានតូបលក់ដូរជាច្រើននៅលើចិញ្ចើមផ្លូវ កុំឱ្យមានពិបាកដល់អ្នកធ្វើដំណើរតាមមធ្យោបាយយានយន្ត ឬក៏ថ្មើរជើង។

ក្នុងនោះកម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកបានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺចិញ្ចើមផ្លូវលេខ១១៨ មានតូបនិងចំណតរថយន្តនិងរោងលក់ដូរ រីឯចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហព័ន្ធរុស្ស៉ីឧស្សាហ៍បង្កការកកស្ទះ ដោយខាងក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖