ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរទសស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជំរុញការទម្លាយភាពទាល់ច្រកត្រូវបានប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី កោតសរសើរការខិតខំប្រឹងប្រែងនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក យូកូ វីដូដូ បានគូសបញ្ជាក់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ លោកក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ។

នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រូវការនិងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណសម្ដេចនូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយលោកសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ ។

លោកក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ ឯកឧត្តមថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។ 

សម្តេចតេជោ ក៏បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ចំពោះកិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងាររបស់យើង ហើយសម្ដេចបានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយយើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង ដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ។ 

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»។ 

ពាក់ព័ន្ធករណីនេះ លោក កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោនាយរកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មកបញ្ជាក់ទៀតថា «ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ»៕

ដោយ ៖ សិលា


ចែករំលែក៖