ខេត្តស្វាយរៀង ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាក់ដៃចង្កូតម៉ូតូស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលល្ងាចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០៩នាទីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រលេខ ១២៥និង១២៦ ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះប៉េម នាត អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P ៧៣៩២ ។
ចំណែកភាគីរងគ្រោះជាសិស្សមានឈ្មោះ វ៉ែង វាសនា អាយុ ១៤ ឆ្នាំ មុខរបរ រស់នៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាក Future X ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១C ៦០៣៩ខូចខាតយ៉ាងដំណំ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P ៧៣៩២ លើផ្លូវជាតិលេខ ០១ក្នុងទិសដៅពីលិចទៅកើត ក៏ទាក់ដៃចង្កូតម៉ូតូ ម៉ាក Future X ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១C ៦០៣៩ ស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕
ដោយ៖យឹម សុថាន