ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅស្រុកព្រៃឈរ មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន២ជាន់១២បន្ទប់  អគារទីចាត់ការ១ខ្នង  និងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុន  សែន ព្រៃទទឹង ស្រុកព្រៃឈរ  ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា។

   សូមបញ្ជាក់ថា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២កន្លងទៅ  លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះជាការបង្ហាញឱ្យឃើញផងដែរពីផែនការច្បាស់លាស់របស់គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។ 

   ឆ្លៀតក្នុងឱកាសនោះដែរ លោកហ៊ុន

ម៉ានី ក៏បានស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងបក្ស ចូលរួមឱ្យកាន់តែសកម្មដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្តត្រូវបន្តក្តាប់ឱ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជម្នះរបស់បក្សយើងគឺស្ថិតនៅតាមមូលដ្ឋាន។ 

  លោកថ្លែងថា សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្តសម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្គាត់ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

                                    

ដោយ ៖ សិលា


ចែករំលែក៖