ភ្នំពេញ ៖ នៅវេលាម៉ោង ២១និង៤០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៥,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៦៨% ។
-សូបញ្ជាក់ថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៤នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ១៩នាក់ និងករណីស្លាប់គ្មាន។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៤នាក់ទៀត ជាសះស្បើយ ១៩នាក់ និងអ្នកជំងឺស្លាប់គ្មាន៖
– ករណីឆ្លងសហគមន៍ ២៧នាក់(អូមីក្រុង)
– អ្នកដំណើរពីបរទេស ០៧នាក់(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 121,150 នាក់
– អ្នកជាសះស្បើយ= 117,286 នាក់
– អ្នកស្លាប់= 3,015 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕
ដោយ ៖ សិលា