ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យ៣នាក់ពាក់ព័ន្ធធ្វើសកម្មភាព លួចយកអាវយឺតកីឡាចំនួន៣អាវ

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងលួចយកអាវយឺតកីឡាចំនួន០៣អាវបានសម្រេច ក៏ប៉ុន្តែត្រូវអស់លក្ខណ៍ដោយត្រូវកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនល្បាតប្រទះឃើញដេញចាប់បានភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលផ្លូវលេខ៤៨៨ ក្រុមទី១៥ ភូមិ០២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

   លោកវរសេនីយ៍ទោ  ផន អូន អធិការរងខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួននោះមាន៖ ១-ឈ្មេាះ សៀង ដាយុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ សង្កាត់ព្រៃស ខណ្ឌដង្កេា (អ្នកបេីកម៉ូតូ)។ ២-ឈ្មេាះ តន់ ភារុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១ ផ្លូវលេខ១ សង្កាត់ដង្កេា ខណ្ឌដង្កេា (ជិះកណ្តាល)អ្នកលួច។  ៣-ឈ្មេាះ ហង្ស ពិសិដ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង( ជិះក្រេាយ) អ្នកលួច។

ជនសង្ស័យទាំងនេះបានប្រើមធ្យេាបាយ ម៉ូតូស្គូពី ពណ៌ទឹកដេាះគេា ពាក់ស្លាកលេខភ្នំពេញ ១IL-១៣៤០។

   ក្រោយកើតហេតុជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖