នៅព្រឹកថ្ងៃទី៣០ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ នេះជាការបាញ់សាកល្បងលើកទី៧ហើយនៅក្នុងខែមករាឆ្នាំ២០២២ ។
គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងថា មីស៊ីលបានបាញ់សាកល្បងនៅវេលាម៉ោង៧និង ៥២នាទី ម៉ោងក្នុងតំបន់ ស្ថិតនៅក្នុងខេត្ត Jagang ដោយបាញ់ចេញទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលជប៉ុនក៏បានប្រកាសពីករណីបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះដែរ។ នៅក្នុងខែមករាឆ្នាំ២០២២នេះគឺជាពេលវេលាប្រវត្តិសាស្ត្ររបស់កូរ៉េខាងជើងក្នុងការសាកល្បងមីស៊ីលច្រើនជាងគេបំផុតមិនធ្លាប់មានក្នុងពេល១ខែ៕ ដោយ៖ សាធី
រូបថត៖AFP/TTXVN