ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona បានយល់ព្រមលើលក្ខខណ្ឌជាមួយក្លិប Paris St-Germain ហើយអាចនឹងផ្លាស់ប្តូរនៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅថ្ងៃចន្ទនេះ ប្រសិនបើក្លិបទាំង២អាចយល់ព្រមលើតម្លៃ។ នេះបើយោងតាមរបាយការណ៍របស់ GuillemBalague ដែលចេញផ្សាយដោយ BBC Sport នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមករានេះ។
ក្លិបអេស្ប៉ាញចង់បានតម្លៃ២០លានអឺរ៉ូ (១៦.៦លានផោន) សម្រាប់កីឡាករវ័យ២៤ឆ្នាំដែលផុតកុងត្រានៅរដូវក្តៅនេះ។ ក្លិប Barcelona បានចំណាយប្រាក់ដំបូង៩៦.៨លានផោនសម្រាប់ Dembele ក្នុងឆ្នាំ២០១៧ ប៉ុន្តែឥឡូវនេះកំពុងស្នើសុំឱ្យគាត់កាត់បន្ថយប្រាក់ខែ ឬចាកចេញ។
ក្លិប Manchester United និង Chelsea ក៏បានបង្ហាញចំណាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយសម្រាប់គាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយក្លិបនៅ Premier League មិនត្រូវបានរំពឹងថានឹងអាចប្រកួតប្រជែងជាមួយ PSG សម្រាប់ការចុះហត្ថលេខារបស់ខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះទេ ដោយសារតែមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដែលនឹងធ្វើឱ្យពួកគេត្រូវការដកចេញកីឡាករមុនពេលបន្ថែមប្រាក់ឈ្នួលរបស់ Dembele ទៅក្នុងបញ្ជីចំណាយរបស់ពួកគេ។
ប្រសិនបើ Dembele ផ្លាស់ទៅ Paris មុនម៉ោង១១យប់ថ្ងៃចន្ទនេះ នោះគាត់នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Lionel Messi ក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ខណៈដែលគាត់ក៏ចូលរួមជាមួយមិត្តរួមការងារអន្តរជាតិ Kylian Mbappe និងតារាឆ្នើមប្រេស៊ីល Neymar ផងដែរ។
Barcelona ចង់បាន Dembele ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញ និង Atletico Madrid កីឡាករ Alvaro Morata ដែលពួកគេបានព្រមព្រៀងគ្នា ឬខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិបកាំភ្លើងធំ Arsenal។ ជាមួយគ្នានេះក៏មានលទ្ធភាពដែល Dembele នឹងផ្លាស់ទៅ PSG ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)