ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងជាម្តាយឪពុករន្ធត់យ៉ាងណា ក្មេងប្រុសស្រី៣នាក់លង់ទឹកស្រះស្លាប់នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រីបីនាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងទឹកស្រះមុខផ្ទះរបស់ខ្លួន ក្រោយពីបាត់មិនឃើញ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅនៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

  បើតាមអាជ្ញាធរស្រុកសាមគ្គីមានជ័យបានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់នេះ ១-ឈ្មោៈ ភៀន ធារ៉ា ភេទប្រុស អាយុ ២ឆ្នាំ  ២-ឈ្មោះស៊ីម ម៉េង ភេទប្រុស អាយុ ៣ឆ្នាំ  និង ៣-ឈ្មោះ ឈាន ស្រីនី ភេទស្រី អាយុ ២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ 

  តាមប្រភពពីក្រុមគ្រួសារបានប្រាប់អាជ្ញាធរនិងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះនាំគ្នាលេងនៅផ្ទះធម្មតាទេ ប៉ុន្តែនៅម៉ៅងប្រមាណជិត១០ ក្មេងរងគ្រោះទាំងបីនាក់មិនឃើញនៅលេងកន្លែងដដែល រួចបាននាំគ្នារដើររក ទើបប្រទះឃើញ សពក្មេងរងគ្រោះទាំង៣នាក់នៅក្នុងទឹកស្រះមុខផ្ទះ ពេលឃើញភ្លាមៗក៏បាននាំគ្នាយកទៅ មណ្ឌលសុខភាពដើម្បីជួយសង្រ្គោះដែរ ប៉ុន្តែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយពីហេតុការណ៍នេះក្រុមគ្រួសារបានរាយការណ៍ដល់សមត្ថកិច្ច ផងដែរ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើកសាកសព សមត្ថកិច្ចបានសន្និដ្ឋានលើកដំបូង ករណីនេះ ពិតជាករណីស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖