ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលបានកេីតឡេីង ខណៈស្ត្រីម្នាក់មានវិបត្តិជាមួយប្តីកំហូច តូចចិត្តផឹកស្រាស្រវឹង ក៏បានប្រេីអំពេីហិង្សាមកលេីកូនប្រុសអាយុទើបបាន៣ខែកន្លះ បណ្តាលឲ្យមានស្នាមពេញខ្លួនប្រាណ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅបន្ទប់ជួលមួយកន្លែង ក្បែរច្រកចូលវត្តពោធិ៍ញាណ ផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
ស្ត្រីដែលប្រេីហិង្សាលេីកូន មានឈ្មោះ លីន អាយុប្រហែល ជាង២០ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលជួលបន្ទប់ជិតគ្នាបានឲ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់បានលឺសំឡេងក្មេងយំនៅក្នុងបន្ទប់ជួល ហើយពេលនោះ ពួកគាត់បានសង្ស័យថា ស្ត្រីខាងលេីបានប្រេីហិង្សាទៅលើកូនទៀតហេីយ ព្រោះកន្លងមកស្ត្រីខាងលើនេះធ្លាប់ប្រេីហិង្សាលេីកូនជាញឹកញាប់ ទេីបពួកគាត់ បានរុញទ្វារចូលទៅ ក៏ឃេីញស្ត្រីរូបនេះបានប្រេីហិង្សាទៅលើកូនពិតមែន ដែលធ្វើឲ្យកូនអាយុទើបបាន៣ខែកន្លះ រងរបួសស្នាមជាំ និងស្នាមក្រចក ពេញខ្លួនតែម្ដង ទេីបពួកគាត់ជាអ្នកជិតខាងបាន ដណ្ដើមយកកូនពីស្ត្រីជាម្ដាយ មកជួយមេីលថែជំនួស ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្នុងករណីនេះដែរ ស្ត្រីជាម្ដាយ បានចូលទៅសម្ងំក្នុងបន្ទប់មួយសន្ទុះ ទេីបចេញមកមេីលកូនវិញ ហើយនិយាយថា ដោយសារតែរូបគាត់ស្រវឹង និងពិបាកចិត្តរឿងប្តីហេងស៊យ បោះបង់ចោលមិនទទួលខុសត្រូវ រូបនាងជាមួយនឹងកូន ដែលធ្វើឲ្យរូបនាងពិបាកចិត្ត ហើយផឹកស្រវឹងផងក៏ប្រេីហិង្សាទៅលេីកូនតូចតែម្ដង ។
ក្រោយពេលកេីតហេតុ អ្នកជិតខាង បានសម្រេចចិត្តយកកូនតូចខាងលើទៅចិញ្ចឹម ដោយមិនប្រគល់ឲ្យទៅម្តាយវិញនោះទេ។ ហេីយស្ត្រីខាងលើ ក៏បានបង្ហាញរូបបុរសជាប្តីហេងស៊យឲ្យមហាជនបានឃើញ រួចក៏ចូលទៅក្នុងបន្ទប់បាត់ ។ ចំណែករឿងហេតុនេះ គឺមិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការទៅលើស្ត្រីដែរប្រេីហិង្សាលេីកូនខ្លួនឯងនៅឡើយ ៕
ដោយ ៖ ភារ៉ា ដង្កោ