ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់លោកស្រី Jacqueline ស្ត្រីខ្មែរវ័យ៤៩ឆ្នាំ ដំបូងគេកាន់តំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុង

ចែករំលែក៖

ភ្នំពេញ៖លោកស្រី Jacqueline Bhagavanដែលជាស្ត្រីខ្មែរអាមេរិកកាំង មានប្រវត្តិតស៊ូ ម្នាក់ធ្លាប់គ្រង់មកុដ “Mrs. California America ឆ្នាំ២០១៥ ទទួលបានតំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុងនៅចុងឆ្នាំ ២០២២នេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង គ្រាដែលលោកស្រីបានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាទឹកដីកំណើតកាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ ២០២២នេះ។ 

លោកស្រីបានបញ្ជាក់ថាពិតជារីករាយដែលទទួលបានតំណែងនេះនឹងក្រោយពីបានធ្វើដំណើរមកដល់កម្ពុជានៅពេលនេះ។ លោកស្រីថាសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកទី៣ របស់អ្នកនាងនេះ គ្រោងនឹងចូលគាល់ព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រមទាំងជួបពិភាក្សាការងារជាមួយតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ផងដែរ។ ការហាត់សម ត្រៀមសម្លៀកបំពាក់រាត្រីសមោស និងឈុតតំណាងជាតិជាដើម។ លោកស្រីមានក្តីរំពឹងខ្ពស់នៅលើការចូលរួមការប្រកួតនេះព្រោះតែលោកស្រីមានបទពិសោធន៍ជីវិតនិងការប្រឡងស្រាប់នៅសហរដ្ឋអាមេរិក ហើយលោកស្រីក៏លើកទឹកចិត្តឲ្យស្ត្រីខ្មែរទាំងអស់ទាំងនៅលីវ និងមានគ្រួសាររួចត្រូវមានចិត្តក្លាហានបំពេញក្តីស្រមៃរបស់ខ្លួន និងពង្រឹងសមត្ថភាពឲ្យបានខ្លាំងពូកែផងដែរ ។

  គ្រូបង្ហាត់បង្ហាញម៉ូតដ៏ល្បីនិងជាអ្នករៀបចំកម្មវិធីលោក Oliva Kong  បានបញ្ជាក់ថាលោកពិតជាសប្បាយចិត្តដែលអាចរៀបចំបញ្ចូនបេក្ខភាពលោកស្រី Jacqueline Bhagavanចេញទៅចូលរួមប្រកួតកម្មវិធីសម្រស់នេះបាន។ លោកថាលោកក៏មានគម្រោងក្នុងការបង្កើតកម្មវិធីប្រកួតសម្រាប់ស្ត្រីដែលមានគ្រួសាររួចហើយនេះផងដែរក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

  ប្រសិនបើគេងាកមកមើប្រវត្តិរបស់លោកស្រីJacqueline Bhagavan គឺពិតជាមិនធម្មតានោះឡើយ គឺលោកមស្រីមានស្រុកំណើតនៅខេត្តប៉ៃលិនដោយជួបរឿងជូរចត់គឺសាច់ញាតិរបស់នាងជាច្រើន ត្រូវរងការវាយដំពីសំណាក់ក្រុមខ្មែរក្រហមនៅលើទឹកដីកំណើតរបស់ខ្លួនអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ក្រោយមកលោកស្រីបានភៀសខ្លួនទៅរស់នៅជំរំមួយក្នុងទឹកដីថៃ ជាមួយនឹងរឿងរ៉ាវជូរចត់ជាច្រើនហើយក៏បានបន្ដចេញទៅរស់នៅប្រទេសទី៣ គឺសហរដ្ឋអាមេរិក តាំងពីអាយុ៦ឆ្នាំ។នៅសហរដ្ឋអាមេរិក នាងត្រូវសម្របខ្លួនទៅនឹងការរស់នៅតាមបរិបថថ្មីមួយទៀត ពោលគឺត្រូវហាត់រៀនទាំងភាសាទំនាក់ទំនងឡើងទៅ។ រហូតដល់ពេញវ័យ អ្នកនាង ក៏អាចនិយាយភាសាបរទេសបាន ហើយមានទំនាក់ទំនងយ៉ាងល្អក្នុងសង្គមក្នុងនាមជាស្ដ្រីមេផ្ទះ បន្ទាប់ពីខ្លួនមានស្វាមី និងកូនៗជាទីស្រឡាញ់នៅទីក្រុង San Francisco។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងទូទៅនៅសហរដ្ឋអាមេរិកនិងបានដាក់ប្រឡងរហូតទទួលបានលេខ១ ក្នុងនាមជាស្ដ្រីដែលលេចធ្លោជាងគេទាំងសម្រស់ និងសមត្ថភាពជាស្ដ្រីមេផ្ទះក្នុងកម្មវិធីមួយឈ្មោះ “Mrs. California America” ឆ្នាំ២០១៥។ ដោយភាពល្បីល្បាញចេញពីវេទិកាប្រកួត ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក Barak Obama ចង់ជួបលោកស្រីដោយផ្ទាល់ផងដែរដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកប្រធានាធិបតី ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖