ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​ចំនួន​ ២នាក់​ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ចំណែក​វត្ថុតាងដកហូតរួមមាន៖ ម្សៅសក្រាមថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច, ទូរស័ព្ទដៃ ចំនួន០២គ្រឿង និងសម្ភារមួយចំនួនទៀត។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖