ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ សកម្មឆក់ទូរស័ព្ទដៃនិងហិង្សាដោយចេតនាទៅស្នងការខេត្ត

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៤នាក់សកម្មឆក់ទូរស័ព្ទដៃនិងដើរអុកឡុក នៅ ក្រុងប៉ោយប៉ែតទៅស្នងការខេត្តចាត់ការបន្តនៅព្រឹក ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២នេះ។

 សមត្ថកិច្ចថាជនសង្ស័យមាន៖ ១-ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំ, ២-ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស ១៧ឆ្នាំ,៣-ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់),៤-ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត ។

 លោកវរសេនីយ៍ត្រីសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថាៈដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី៣ខែ កុម្ភៈឆ្នាំ ២០២២ មានពាក្យបណ្តឹងជនរងគ្រោះឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវក្រុមចោរឆក់យកទូរស័ព្ទមួយគ្រឿង ម៉ាកអាយហ្វូន១៣ប្រូយកទៅបាត់ដោយសុវត្ថិភាពនិងបណ្តឹងរបស់ឈ្មោះ ចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ,ពីបទហឹង្សាដោយចេតនា មានស្ថានទម្ទន់ទោស។ក្រោយមកម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមចោរឆក់ទាំងនោះ ។

ជនសង្សយ័ទាំង៤នាក់បានសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទជនរងគ្រោះពិតមែន ហើយទូរស័ព្ទបានយកទៅអោយឈ្មោះវ៉េវយកទៅលក់ មិនដឹងបានប៉ុន្មានទេ ។

 លោកបញ្ជាក់បន្ថែមថាក្រុមជនសង្ស័យទាំង៤នាក់នេះក្រោយពីកម្លាំងជំនាញសួរនាំស្ដាប់ចម្លើយសារភាពរួចរាល់បានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖