ព័ត៌មានទាន់ហេតុការណ៍៖

ឈាមស្រែក ស្បែកហៅ! ឃាតកដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគិរីត្រូវសមត្ថកិច្ចចាប់បានហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​នគរបាលបច្ចេកទេស​និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្កេតករណីឃាតកម្ម​សម្លាប់មនុស្សចំនួន៥​ នាក់និងរបួសធ្ងន់០១​នាក់កាលពីថ្ងៃទី០១​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​នាទីនៅចំណុចស្រែចោត ភូមិ​មេប៉ៃ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​  ។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ក្នុងនោះជនដៃដល់ចំនួន០៤​នាក់​ និងអ្នកបញ្ជាញុះញង់ឱ្យសម្លាប់ចំនួន០២​ នាក់​ រួមមាន៖

១-ឈ្មោះធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ឆ្នាំ​ ជនជាតិព្នង​ ជាមេខ្លោងផ្តេីមគំនិត​ 

២-ឈ្មោះ រឹម​ ធា​ ភេទប្រុស​ អាយុ​២៧​ឆ្នាំជនជាតិ​ខ្មែរ​ (សហចារី)

៣-ឈ្មោះ នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ  ជនជាតិខ្មែរ​ (សហចារី)

៤-ឈ្មោះ ធី​ ព្យឹត ភេទប្រុស​ អាយុ១៤​ឆ្នាំ​ ជនជាតិព្នង​ (សហចារី)

៥-ឈ្មោះក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ឆ្នាំជនជាតិ​ព្នង​ (អ្នកបញ្ជាឱ្យសម្លាប់)

៦-ឈ្មោះ នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (អ្នកបញ្ជាឱ្យសម្លាប់)។

​ជនសង្ស័យទាំង០៦​នាក់ស្នាក់នៅភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ 

​ ជនសង្ស័យបានឆ្លើយសារភាពថា​ មូលហេតុដែលពួកខ្លួនសម្លាប់ជនរងគ្រោះទាំង៥​នាក់​ និងរងរបួស០១​នាក់នោះគឺដោយសារតែមានគំនុំលើគ្រួសារជនរងគ្រោះចេះអាបធ្មប់​ ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖