ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

– សូមប្រណិប័តន៍ព្រះតេជគុណនាយករដ្ឋមន្ត្រី !

– សូមគោរព លោកជំទាវ!

– សូមជំរាបសួរឯកឧត្តមចៅហ្វាយខេត្ត…។ ល ។ បើស្និទ្ធស្នាលនឹងគ្នាគេចេញនាមតែម្ដង

– ជំរាបសួរលោក…(នាម)

– សុខសប្បាយជាទេលោក…(នាម) ជាទេ កនយើង…។ល។

 លោកអ្នកដែលបានទទួលគារវកិច្ចក៏ឆ្លើយគួរសមតបវិញភ្លាមៗរបៀបដូចគ្នា:

– លោកចាងហ្វាងសុខជាទេ ?

– លោកគ្រូពេទ្យសុខសប្បាយទេ?

– លោកសៅ សុខជាទេ?

– លោកម៉ៅ សុខសប្បាយទេ…។ល។

  កិរិយាបំពេញនូវគារវកិច្ចទៅមករកគ្នា គប្បីបន្ទន់ខ្លួនឱនក្បាលទៅមកជាដរាប ទោះសំពះក្តី គំនាប់ចាប់ដៃក្តី ។

  បើបុរសធ្វើគារវកិច្ចចំពោះស្ត្រីដោយកិរិយា ងក់ក្បាលគោរព និងបន្លឺនូវវាចាគួរសមហើយថា:

– សូមប្រណិប័តន៍ លោកជំទាវ!

– សូមជម្រាបសួរ លោកស្រី !

– សូមគោរព អ្នកស្រី !

– ជំរាបសួរនាងកញ្ញា។ល។

  នោះគប្បីបង្អង់ចាំឲ្យស្រីហុចដៃមកមុន ទើបបុរសលើកដៃទៅទទួលគំនាប់ជាខាងក្រោយ។

  បើគេនាំយើងឲ្យស្គាល់អ្នកធំណាមួយ ដែលយើងមានប្រាថ្នាចង់ស្គាល់ យើងមិនត្រូវចរចាទៅកាន់លោកដោយដំណើរចចាកអារាករួសរាន់ពន់ពេកទេ។យើងត្រូវនិយាយមួយម៉ាត់ម្ដងម្ដងៗ ដោយដំណើរសុភាពរៀបរយល្អ ព្រមទាំងឥរិយាបង្ហាញឫកពាគោរពឲ្យគ្រប់គ្រាន់ផង ។ មិនត្រូវចាប់ឱបរឹតស្និទ្ធស្នាលឱ្យហួសប្រមាណពេក។ (នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖