ព័ត៌មានទាន់ហេតុការណ៍៖

បណ្តេីរកង់ឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់កំពុងបណ្តេីរកង់ឆ្លងផ្លូវត្រូវម៉ូតូបើកលឿនមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកជិះកង់និងអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់និងស្រាល៣នាក់នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បណ្តេីរកង់ឆ្លងផ្លូវក្នុងទិសដៅពីជេីងទៅត្បូង ខណៈឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​ 1D- 1100 ដឹកក្មេងម្នាក់ដេីរលក់គ្រឿងម្ជូរធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកកង់ចំពីចំហៀងពេញទំហឹងបណ្តាលឱ្យកង់និងម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វើការគូសវាសនិងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖