ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយនោះឡើយ

ចែករំលែក៖

ភ្នំពេញ៖  ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់  ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ២០២២ លោក ឃួង  ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧ មករាពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ ដែលនេះ ជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៀត ត្រូវខិតខំបំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្មនិងក្មេងទំនើង ល្បែងស៉ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន ព្រោះមិនថាអ្នកមានឬអ្នកក្រទេ  គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយភាពសប្បាយ រីករាយ។ 

      លោក អភិបាលក៏បានជំរុញឱ្យអាជ្ញារធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វាក់សាំងឬដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសុំាក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង  ដែលជំរុញដល់កំណើនសេដ្ឋនិងជីវភាពប្រជាពលរដ្ឋ។

     លោក បន្តទៀតក្នុងនោះត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សារធារណៈគឺជាឧត្តមភាពសង្គម ហើយយជាបញ្ហាអាទិភាព ដើម្បីធ្វើឱ្យទីក្រុងសោភ័ណភាពស្រស់ស្អាតស៉ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

     លោក អភិបាលរាជធានី ក៏បានណែនាំដល់រដ្ឋបាលខណ្ឌ និងសង្កាត់ មិនត្រូវបណ្តែត បណ្តោយឱ្យមូលដ្ឋានរបស់ខ្លួននៅតែមាន ការ លក់ដូររំលោភលើចំណីផ្លូវសារណៈឡើយ ព្រោះធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍  ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។

     លោកបានបញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តវិធានការណ៍ច្បាប់កសាងសំណុំរឿងទៅកាន់តុលាការ។

      លោក ស្នើរអភិបាលខណ្ឌ ចៅសង្កាត់ត្រូវបំពេញការងារនេះឱ្យល្អ ព្រោះនៅតាមផ្លូវមានការលក់ដូររញ៉េរញៃ នៅតំបន់គិរីរម្យមានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឱ្យតាមដងផ្លូវមានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ។

      លោកបញ្ជាក់ថា៖  លោកមិនខា្លចឱ្យប្រជាជនមានការលក់ដូរដូចនៅទីក្រុងឡុង ដើម្បីជីវភាពនោះទេ ដោយគ្រាន់តែការលក់ដូរនៅក្រុងឡុងពេលឈប់លក់គឺគ្មានសំរាមនៅរាយប៉ាយ អ្នកលក់ដូរចេះគោរពច្បាប់ ចេះប្រមូលសំរាមទុកដាក់បានត្រឹមត្រូវ ប៉ុន្តែ ការលក់ដូរនៅរាជធានីភ្នំពេញវិញ គឺលក់ហើយសំរាមនៅរាយប៉ាយមានក្លិនស្អុយនៅតាមដងផ្លូវ ដូច្នេះអាជ្ញាធរមិនអនុញ្ញាត្តឱ្យអាជីវករលក់ដូរនៅតាមដងផ្លូវឡើយ។

     នៅក្នុងឱកាសនោះដែរ លោក អភិបាលរាជធានី ក៏បានកោតសរសើរដល់ខណ្ឌ៧ មករា ដែលដោះស្រាយ បញ្ហានានាបានយ៉ាងល្អជាច្រើន ដូចជាការផ្តល់សេវាសាធារណៈ ការរៀបចំសោភ័ណភាពសណ្តាប់ តាមដងផ្លូវ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

     នៅក្នុងពិធីនោះដែរ  លោក អភិបាលរាជធានី ក៏បានទទួលយកសំណូមពរ និងការដោះស្រាយបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាសំរាម ការដាក់ភ្លើងបំភ្លឺផ្លូវនៅទីតាំងឌឿងហែមជាដើម។

     ជាមួយនោះលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា បក្សសង្កាត់ បានគាំទ្រពីផែនការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនេះ ថាជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួ លក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។  អាជ្ញាធរសង្កាត់នឹងបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅតាមមូល ដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អ ដើម្បីឱ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមពីការយកចិត្តទុកដាក់របស់អាជ្ញាធរ៕

ដោយ ៖ សំរិត


ចែករំលែក៖