ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនចាប់ផ្តើមឃោសនាបោះឆ្នោតប្រធានាធិបតីកាន់តែស្វិតស្វាញ

ចែករំលែក៖

នយោបាយហ្វីលីពីនកាន់តែតានតឹង ក្នុងពេលបេក្ខភាពប្រធានាធិបតីខិតខំឃោសនាស្វែងរកការគាំទ្រដើម្បីដឹកនាំប្រទេសជំនួសលោក Rodrigo Duterteបានចាប់ផ្តើម ហើយអូសបន្លាយរយៈពេល៣ខែ ខណៈការឆ្លងរាលដាលកូវីដ-១៩នៅតែកើនឡើងខ្ពស់។
រយៈពេល៣ខែនៃការឃោសនាស្វែងរកការគាំទ្រពីពលរដ្ឋបានចាប់ផ្តើមឡើងហើយៗការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៩ខែឧសភា ខាងមុខ ។ ក្នុងពេលឃោសនាបោះឆ្នោតមានច្បាប់ហាមប្រាមជាច្រើនត្រូវបានអនុម័ត ក្នុងនោះមានហាមចាប់ដៃគ្នា អោបថើប និងប្រមូលផ្តុំគ្នាច្រើន ។ បេក្ខភាពដែលចង់ប្រមូលផ្តុំ ដង្ហែក្បួន គឺត្រូវតែទទួលបានការយល់ព្រមពីគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីន។
ការឃោសនាបោះឆ្នោតប្រធានាធិបតីហ្វីលីពីនលើកនេះ គឺផ្តោតទៅលើការឃោសនាតាមអនឡាញ។ មានពលរដ្ឋហ្វីលីពីនជាង ៦៧លាននាក់បានចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីព្រមទាំងតំណាងរាស្ត្រ៣០០រូបផងដែរ ។ ក្រៅពីនេះការបោះឆ្នោតក៏បានជ្រើសរើសមន្ត្រីក្នុងតំបន់(ឃុំសង្កាត់)១៨.០០០រូបផងដែរ ក្នុងនោះមានអភិបាលរដ្ឋ អភិបាល ខេត្ត-ក្រុងនៅទូទាំងប្រទេស។
តាមលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា សម្ព័ន្ធមិត្ត របស់លោក Ferdinand “Bongbong” Marcos Jr កូនប្រុសអតីតមេដឹកនាំ Marcos និងលោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីDuterte ជាបេក្ខភាពអនុប្រធានាធិបតីទទួលបានការគាំទ្រខ្ពស់។ ចំណែកស្តេចប្រដាល់ ម៉ាន់នី ប៉ាក់គីអាវ វិញឈរលំដាប់ទីបីក្នុងការស្ទង់មតិ៕ ដោយ៖ សាធី

រូបថត៖AFP


ចែករំលែក៖