អូស្ត្រាលី៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ស៊ុក សុភា និងអ្នកនាងសារីណា បានវិលមកដូចដើមវិញហើយ និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងក្រោយពីកន្លងទៅអ្នកនាង សារីណា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងរឿងដំណឹងលែងលះនោះ។
អតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក សុភា បានបញ្ចេញសារអមទៅដោយរូបថតថា ខលវីដេអូជាមួយប្រពន្ធខ្លះកុំឲ្យភ្លេចមុខ ប្រពន្ធពេលប្តី ខល និយាយម្តងៗ បិទមាត់មិនជិតទេ។ ហើយមុននេះលោកក៏បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីវិញនិងជួបជុំភរិយាដូចដើមផងដែរ។ អមដោយសារនេះគឺជារូបថត នៃការការឆ្លើយឆ្លងគ្នានិងភាសាផ្អែមល្ហែមត្រជាក់ចិត្តជាហូរហែរ។ អ្នកគាំទ្រដែលបានឃើញសារ និងរូបថតនេះម្នាក់ៗសរសើរអំពីភាពផ្អែមល្ហែមនឹងគ្នាជាថ្មីក្រោយពីជួបរឿងព្យុះភ្លៀងរហូតលេចចេញសារបង្ហោះកាលពីពេលកន្លងទៅ ហើយអ្នកខ្លះក៏អបអរសាទរទៅកាន់អ្នកទាំងពីរដែលចេះយោគយល់អធ្យាស្រ័យគ្នា និងទទួលយកគ្នាជាប្តីប្រពន្ធវិញ ព្រោះតែកន្លងទៅអ្នកទាំងពីរក៏បានទាំងចូលរួមចំណែកជួយដល់ការងារមនុស្សធម៌ជាច្រើនរួមទាំងជួយដល់សិល្បករនោះជាដើម។
គួរបញ្ជាក់ដែរថាកាលពីអំឡុងខែសីហាឆ្នាំ២០២១អ្នកនាង សារីណា ប្រកាសលែងលះនឹងអតីតសម្តែងលោក ស៊ុក សុភា ជាស្វាមី។ ចំណងស្នេហ៍អ្នកសិល្បៈដូចគ្នាដែលកំពុងរស់នៅលើកទឹកដីនៃប្រទេសអូស្ត្រាលី ដែលមានអាយុកាលជិត១ទសវត្សរ៍នេះ បាន បន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់ហើយ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនគួរឲ្យជឿនោះទេព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមខ្លាំងស្មើដៃគ្នានោះ។ ហេតុផលនៅពីក្រោយការចែកផ្លូវគ្នាដើរនេះគឺក្រោយពីអ្នកនាងសារីណាលើកឡើងថា ភាគីលោក ស៊ុក សុភា ស្តាប់ភាគីខាងម្តាយឪពុកខ្លួនច្រើនជាងក្រោយមកគេបានឃើញវត្តមានអតីតតារាសម្តែងរូបនេះវិលមកកម្ពុជាតែម្នាក់ឯង ប៉ុន្តែពេលនេះក្រោយភ្លៀងមេឃស្រឡះពួកគេបានវិលជួបជុំគ្នាវិញហើយ នៅឡើយតែអ្នកកាន់ជើងម្ខាងៗ និងអ្នកសើចយំគ្រានោះនឹងគិតយ៉ាងណាពេលប្តីប្រពន្ធគេត្រូវគ្នាវិញ៕
ដោយ ៖ វឌ្ឍនា