ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ VIP សម្រាប់ទស្សនាជាក្រុមពេលជម្រើសជាតិកម្ពុជាប្រកួតពាន AFF U23 Championship នាថ្ងៃទី១៤កុម្ភៈខាងមុខដែលមានតម្លៃចាប់ពី៦០០ ដល់២.៤០០ដុល្លារ

ចែករំលែក៖

    ភ្នំពេញ ៖ ដោយសារតែកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ មានស្តាតលំដាប់ពិភពលោក ទើបសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសទទួលកក់បន្ទប់ VIP សម្រាប់ទស្សនាជាក្រុម ពេលក្រុមជម្រើសជាតិកម្ពុជាប្រកួតក្នុងពាន AFF U23 Championship នាថ្ងៃទី១៤ខែកុម្ភៈខាងមុខ ដែលមានតម្លៃចាប់ពី៦០០ដល់២.៤០០ដុល្លារ។ នៅក្នុងនោះក៏មានបន្ទប់​សណ្ឋាគារនៅខាងក្នុងពហុកីឡដ្ឋានមានសម្រាប់ជួលក្នុងអំឡុងថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាU23នៅក្នុងព្រឹត្តិការណ៍AFF U23 Championship 2022 “ទាំងអស់គ្នា ដើម្បីកម្ពុជា”។ 

   សូមរំលឹកថា បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា នៅសល់តែ៥,០០០សំបុត្រទៀតប៉ុណ្ណោះ នៃសំបុត្រសរុប ២៦,០០០ សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនៅថ្ងៃទី១៤កុម្ភៈ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022។

   សូមជម្រាបជូនថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) នឹងឈានមកដល់ហើយ ដែលមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ Bayon TV និង BTV News ផងដែរ មានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនផ្សាយ។ 

តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? អ្វីដែលអ្នកគាំទ្របាល់ទាត់ទន្ទឹងរង់ចាំមកដល់នោះគឺថ្ងៃទី១៤កុម្ភៈនេះហើយ។ ផ្ដល់ក្ដីស្រលាញ់របស់លោកអ្នកជូនក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំ។

   តើលោកអ្នកមានសំបុត្រចូលរួមទស្សនាការប្រកួតហើយឬនៅ? គឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២

– ទីម័រឡេស្ដ Vs ហ្វីលីពីន | ម៉ោង ១៦:០០ រសៀលដល់ល្ងាច 

– កម្ពុជា Vs ប៊្រុយណេ | ម៉ោង ១៩:០០ ល្ងាចដល់យប់

  សូមចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការនានារបស់ក្រសួងសុខាភិបាល ។

   សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនៅថ្ងៃទី១៤កុម្ភៈ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 មានចំនួន ២៨រូប សង្ឃឹមថា ពួកគេយកជ័យជម្នះជូនប្រទេសជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖