ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះបានថ្លែងអបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជម្នះ ៦-០ ពេលប្រកួតជាមួយប្រទេសប្រ៊ុយណេ ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថាខ្ញុំជឿជាក់ថាយើងពិតជាធ្វើបាន! យើងធ្វើបាន!
អបអរសាទរដល់ក្រុម U23 កម្ពុជាដែលបាននាំជ័យជម្នះដ៏ត្រចះត្រចង់ជូនជាតិ និងមាតុភូមិ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា!
លោកបន្តថា ប៉ុន្តែណា កុំដកដៃ! ចូរប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជាយើង។
សូមបញ្ជាក់ថា កាលពីយប់ម្សិលមិញ ការប្រកួតដ៏ស្វិតស្វាញក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំង ទីបំផុត ! ⚽️ ចប់ការប្រកួត៖ 🇰🇭 កម្ពុជា ៦-០ ប្រ៊ុយណេ 🇧🇳 ។
ជ័យជម្នះនេះ ធ្វើឱ្យក្រុមគោព្រៃជំទង់កម្ពុជាទទួលបាន៣ពិន្ទុ និងឈរកំពូលតារាងពូល A ជាបណ្ដោះអាសន្ន នៃពានរង្វាន់ AFF U23 Championship 2022 ។
សូមកុំភ្លេច យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE បន្ថែមទៀត ៕
ដោយ ៖ សិលា