ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបុកកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅខាងក្រោមកង់រថយន្តយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តបែនដឹកដីបេីកមកបុកកិនកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក​ថ្ងៃទី១៧​ ខែកុម្ភៈឆ្នាំ២០២២នៅចំណុចស្តុបកប់ស្រូវ​ តាមបណ្តោយផ្លូវជាតិលេខ៤​ កែងមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ តាម៉ាប់​ ស្នាក់នៅម្តុំវត្តស្លែង​ ។ 

ចំណែកតៃកុងរថយន្តបង្កឈ្មោះដុក​ ផល្លា​ អាយុ២៩ឆ្នាំ​ មុខរបរបេីកបររថយន្ត​ ស្នាក់នៅសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកគុប​មូល​ ពណ៌ខៀវ​ ពាក់ស្លាកលេខស៊េរីចាស់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៉ីយ៉ាន់ដាយ​ បែនដឹកដី​ ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ3C 7924 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងឆ្លងផ្លូវបំណងចូលក្នុងការដ្ឋានក៏ជ្រុលបុកម៉ូតូពីចំហៀងនិងកិនអូសបណ្តាលឲ្យម្ចាស់ម៉ូតូជាប់ក្រោមរថយន្តបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានឃាត់តៃកុងរថយន្តបានភ្លាមៗ​ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖