ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ កំពុងបំពេញតួនាទីចុះឆែកឆេរទំនិញនៅបុរីពិភពថ្មីឈូកវ៉ា២ បង្ខំឱ្យម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុ ដែលសរសេរផ្ទុយពីអាជ្ញាប័ណ្ណ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃមួយក្រុមដឹកនាំដោយលោកស័ក្តិ៥ ហ៊ុន សុងហាក់ បានសុំការអនុញ្ញាតពីម្ចាស់ទីតាំងសហការសុំឆែកឆេរ ដោយសំអាងលើលិខិតរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ១សន្លឹក មានចំណារលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងលោក ម៉ៅ មីន អាយុ៤០ឆ្នាំ យល់ថាខ្លួនមានច្បាប់ មានប៉ាតង់ មានប្រវេទន៍ មានបញ្ជិកាត្រឹមត្រូវ ក៏បានអនុញ្ញាតឱ្យត្រួតពិនិត្យ ។ ការត្រួតពិនិត្យមុនដំបូងមានក្រុមលោកស័ក្តិ៥ ហ៊ុន សុងហាក់ និងក្រឡាបញ្ជី, ដល់ម្ចាស់ទីតាំងសួរនាំរកខាងជំនាញមន្ត្រីសុខាភិបាលទើបដល់ម៉ោងជិត១១ទៅហើយឃើញសមត្ថកិច្ចហៅខាងមន្ត្រីសុខាភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកចូលរួម តែនៅខាងក្រៅរហូត មានន័យថា, ធ្វើរបៀបកម្លាំងគណៈកម្មការចម្រុះ ។

   សូមបញ្ជាក់ថា ក្រោយមកសមត្ថកិច្ចបានចាប់យកសំណាក (សាប៊ូ) ចំនួន១៣មុខ ដែលខាងសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃប្រាប់ថាយកទៅពិសោធនិងទាមទារអាជ្ញាប័ណ្ណក្រុមហ៊ុន ប៉ាតង់ ច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជ ប្រវេទន៍ បញ្ជិកា ហើយខាងម្ចាស់ទីតាំងបានយកមកបង្ហាញ ប្រគល់ជូនសព្វគ្រប់ដើម្បីធ្វើកំណត់ហេតុរួមគ្នា។ ផ្ទុយទៅវិញការធ្វើកំណត់ហេតុ មិនចុះតាមលិខិតអនុញ្ញាត បញ្ជិកា ប្រវេទន៍ ។ល។ ដោយចោទថា ជាផលិតផលក្លែងក្លាយ ទើបម្ចាស់ទីតាំងមិនព្រមចុះហត្ថលេខា គាត់ត្រូវការឱ្យធ្វើកំណត់ហេតុតាមគតិយុត្តិ តាមឯកសារ ដែលគាត់ប្រគល់ជូន តែសមត្ថកិច្ចមិនព្រម និងព្យាយាមឱ្យម្ចាស់ទីតាំងទៅអង្គភាពខ្លួន ។ ម្ចាស់ទីតាំងគាត់ស្នើឱ្យធ្វើកំណត់ហេតុសួរនាំនៅកន្លែងពិនិត្យ ខណៈផលិតផលរបស់គាត់មានច្បាប់។

   សូមជម្រាបថា,ពេលអានកំណត់ហេតុ មិនឱ្យបុគ្គលិក បងប្អូន សាច់ញាតិនៅជិត មិនឱ្យកាន់ទូរស័ព្ទ ហើយសម្លុតថា  ម្ចាស់ទីតាំងមិនចូលរួមសហការ , គាត់ក៏ឆ្លើយតបវិញថា បើគាត់មិនសហការរឿងអីឱ្យខាងសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃចុះពិនិត្យ ? ហើយកំណត់ហេតុធ្វើការចោទប្រកាន់ថាផលិតផលរបស់គាត់ក្លែងក្លាយ។ ដូច្នេះ បើគាត់លក់មានច្បាប់ មិនក្លែងក្លាយរឿងអីត្រូវផ្តិតមេដៃលើកំណត់ហេតុដែលធ្វើទាំងបំពាននេះ ? ហើយចោទថាផលិតផលក្លែងក្លាយ តើបានយកទៅពិនិត្យនៅមន្ទីរពិសោធន៍ហើយឬនៅ? 

រហូតមកដល់ម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃបានប្រើវិធីសុំឡើងឆែកឆេរពិនិត្យម្តងហើយម្តងទៀត បង្កើតជាចម្ងល់ , ហើយម្ចាស់ទីតាំងមិនយល់ គាត់ត្រូវដំណើរការនីតិដោយវិធីណា ? សូមបញ្ជាក់ថា, កន្លែងកំពុងពិនិត្យ ស្ថិតនៅផ្លូវលេខ១៦ ផ្ទះលេខ៦៣ បុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ហើយមកដល់ម៉ោង៥និង៣៥នាទីល្ងាច នៅតែមិនទាន់បញ្ចប់ ៕ 


ដោយ៖ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”


ចែករំលែក៖