ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អត់មានដីកាឆែកឆេរហើយ ! ហួសម៉ោង៦ល្ងាចក៏ខាង សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បន្តចុះឆែកឆេរបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ អត់មានដីកាឆែកឆេរហើយ ! ហួសម៉ោង៦ល្ងាចក៏ខាង សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បន្តចុះឆែកឆេរបន្ថែម, សមត្ថកិច្ចកំពុងតែបំពានទៅលើផ្លូវច្បាប់យ៉ាងធំបំផុត។

តើការឆែកឆេរនេះធ្វើដោយទម្លាប់ឬមួយក៏ មានគំនុំគុំគួន? 

សូមបញ្ជាក់ថា, សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ កំពុងបំពេញតួនាទី ចុះឆែកឆេរ ទំនិញនៅបុរីពិភពថ្មីឈូកវ៉ា២ បង្ខំអោយម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុ ដែលសរសេរផ្ទុយពីអាជ្ញាធរប័ណ្ណ

 នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ មួយក្រុមដឹកនាំដោយលោកស័ក្ត៥ ហ៊ុន សុងហាក់ បានសុំការអនុញ្ញាតពីម្ចាស់ទីតាំងសហការ សុំឆែកឆេរ ដោយសំអាងលើលិខិតរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ១សន្លឹក មានចំណារលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងលោក ម៉ៅ មីន អាយុ ៤០ឆ្នាំ យល់ថាខ្លួនមានច្បាប់ មានប៉ាតង់ មានប្រវេទន៍ មានបញ្ជិកា ត្រឹមត្រូវ ក៏បានអនុញ្ញាតអោយត្រួតពិនិត្យ ។ ការត្រួតពិនិត្យមុនដំបូងមានក្រុមលោក ស័ក្ត៥ ហ៊ុន សុងហាក់ និងក្រឡាបញ្ជី ,ដល់ម្ចាស់ទីតាំងសួរនាំរកខាងជំនាញមន្ត្រីសុខាភិបាល ទើបឃើញម៉ោងជិត១១ ឃើញសមត្ថកិច្ចហៅខាងមន្ត្រីសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកចូលរួម តែនៅខាងក្រៅរហូត មានន័យថា, ធ្វើរបៀបកម្លាំងគណៈកម្មការចម្រុះ ។

សូមបញ្ជាក់ថា, ក្រោយមកសមត្ថកិច្ចបានចាប់យកសំណាក (សាប៊ូ) ចំនួន១៣មុខ ដែលខាងសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ប្រាប់ថា, យកទៅពិសោធន៍ និងទាមទារអាជ្ញាប័ណ្ណក្រុមហ៊ុន ប៉ាតង់ ច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជ ប្រវេទន៍ បញ្ជិកា ហើយខាងម្ចាស់ទីតាំងបានយកមកបង្ហាញ ប្រគល់ជូនសព្វគ្រប់ ដើម្បីធ្វើកំណត់ហេតុរួមគ្នា។ ផ្ទុយទៅវិញការធ្វើកំណត់ហេតុ មិនចុះតាមលិខិតអនុញ្ញាត បញ្ជិកា ប្រវេទន៍ ។ល។ ដោយចោទថា, ជាផលិតផលក្លែងក្លាយ ទើបម្ចាស់ទីតាំងមិនព្រមចុះហត្ថលេខា គាត់ត្រូវការអោយធ្វើកំណត់ហេតុ តាមគតិយុត្ត តាមឯកសារ ដែលគាត់ប្រគល់ជូន តែសមត្ថកិច្ចមិនព្រម និងព្យាយាមអោយម្ចាស់ទីតាំងទៅអង្គភាពខ្លួន ។

ម្ចាស់ទីតាំងគាត់ស្នើអោយធ្វើកំណត់ហេតុ សួរនាំនៅកន្លែងពិនិត្យ ខណៈផលិតផលគាត់មានច្បាប់។

សូមជម្រាបថា,ពេលអានកំណត់ហេតុ មិនអោយបុគ្គលិក បងប្អូន សាច់ញាតិនៅ ជិត មិនអោយកាន់ទូរស័ព្ទ ហើយសំឡុតថា,  ម្ចាស់ទីតាំងមិនចូលរួមសហការ , គាត់ក៏ឆ្លើយតបវិញថា, បើគាត់មិនសហការរឿងអីអោយខាង សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ចុះពិនិត្យ ? ហើយកំណត់ហេតុធ្វើចោទប្រកាន់ថា,ផលិតផលគាត់ក្លែងក្លាយ។ ដូច្នេះ បើគាត់លក់មានច្បាប់ មិនក្លែងក្លាយរឿងអីត្រូវផ្តិតមេដៃលើកំណត់ហេតុដែល ធ្វើទាំងបំពាននេះ ? ហើយចោទថាផលិតផលក្លែងក្លាយ តើបានយកទៅពិនិត្យនៅមន្ទីរពិសោធន៍ហើយ ឬនៅ ។

មកដល់ម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បានប្រើវិធីសុំឡើងឆែកឆេរពិនិត្យ ម្តងហើយ ម្តងទៀត បង្កើតជាចម្ងល់ , ហើយម្ចាស់ទីតាំងមិនយល់ គាត់ត្រូវដំណើរការនីតិ ដោយវិធីណា ? សូមបញ្ជាក់ថា, កន្លែងកំពុងពិនិត្យ ស្ថិតនៅផ្លូវលេខ ១៦ ផ្ទះលេខ៦៣ បុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ហើយមកដល់ម៉ោង៥និង៣៥នាទីល្ងាច នៅតែមិនទាន់បញ្ចប់ ។

សូមបញ្ជាក់ថា, រហូតមកដល់ម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចនៅតែបន្តចុះឆែកឆេរលើសម៉ោងរដ្ឋបាល និងការឆែកឆេរក៏គ្មានដីកាទៀតផង ៕

ដោយ៖ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”


ចែករំលែក៖