ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះ ប្រទេសជាច្រើនបន្តបើកទ្វារទទួលអ្នកទេសចរ

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ១,១លាននាក់ និងស្លាប់៤.៩៩៣នាក់។ ជាលទ្ធផលសរុបអ្នកឆ្លងនៅទូទាំងពិភពលោកមានជាង៤២៤លាននាក់ និងស្លាប់៥,៩លាននាក់។
តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី២១ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៤២៤.៧៥១.២២៣ នាក់ និងស្លាប់៥.៩០៥.២៧៨នាក់។ កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឱ្យករណីឆ្លងនៅទូទាំងពិភពលោកកើនឡើងខ្ពស់នាពេលកន្លងមក។ ការខិតខំជាង២ឆ្នាំកន្លងមកដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅពេលនេះប្រទេសជាច្រើនបានសម្រេចបើកទ្វារសេដ្ឋកិច្ចឡើងវិញ។
នៅថ្ងៃទី២១ខែកុម្ភៈ មានករណីឆ្លងកូវីដ-១៩ នៅ៩៣ប្រទេសនិងដែនដីជុំវិញពិភពលោក ក្នុងនោះមាន៧០ប្រទេសនិងដែនដីមានករណីស្លាប់ ។
នៅក្នុងប្រទេសតំបន់អាស៊ាន កាលពីថ្ងៃទី២០ខែកុម្ភៈ មានមនុស្ស១២១.២០៤នាក់ឆ្លងកូវីដ-១៩ និងស្លាប់៣៥៦នាក់។ ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ានកើនឡើងខ្ពស់ ពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ។ ប្រទេសក្នុងតំបន់អាស៊ាន មាន៧ប្រទេសរកឃើញករណីស្លាប់ដោយកូវីដ-១៩ ក្នុងនោះមាន ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឡាវ កម្ពុជានិងវៀតណាម៕

ដោយ៖ សាធី(រូបថត៖AFP/ TTXVN)


ចែករំលែក៖