ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន១១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ៧និង ៣០នាទីយប់  ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវនិងប៉ុស្ដិ៍ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវរថភ្លើង​ក្រុម​ ១៤​ ភូមិ​ ចុងខ្សាច់ សង្កាត់​ ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ គន់​ ស្រីម៉ៅ ភេទ ស្រី អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ​ មានទីលំនៅ​ ក្រុម១៤​ ភូមិ​ ចុងខ្សាច់​ សង្កាត់​ ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។                                                                                                                – សម្ភារដកហូតរួមមាន ៖ 

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១​ កញ្ចប់។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖