ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងស្នាក់ការការិយាល័យទី២ នៃកងទ័ពជើងគោកស្នាក់ការខេត្តពោធិ៍សាត់ បង្រ្កាបការនេសាទខុសច្បាប់ ដោយរឹមអូសក្រុមអួនហ៊ុំ២វង់ រួមទាំងជនប្រព្រឹត្ត

ចែករំលែក៖

 

     ខេត្តពោធិ៍សាត់ ៖ ដោយទទួលបទបញ្ជាពីលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងការិយាល័យទី២នៃកងទ័ពជើងគោក ស្នាក់ការខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផល លទ្ធផលបង្រ្កាបអួនហ៊ុំចំនួន២វង់ រួមទាំងជនប្រព្រឹត្ត និងមធ្យោបាយធ្វើ(កាណូត)ជាច្រើនគ្រឿង ដើម្បីនាំយកទៅបន្តនីតិវិធីនៅស្នាក់ការមន្រ្តីជំនាញ ។

 ហេតុការណ៍កងទ័ពទទួលបញ្ជាបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ បានធ្វើឡើងនៅកណ្ដាលថ្ងៃត្រង់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខឃុំរាំងទិល ស្ថិតនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 ប្រភពរាយការណ៍ពីកម្លាំងកងទ័ពចុះផ្ទាល់បានឲ្យដឹងថា វត្ថុតាងអួនហ៊ុំ កាណូត និងក្រុមជនប្រព្រឹត្ត កំពុងបញ្ជូនទៅស្នាក់ការរដ្ឋបាលជលផលកណ្ដៀង ដើម្បីបន្តនីតិវិធី ជាបឋម មេក្រុមជនប្រព្រឹត្តបទល្មើសនេសាទខាងលើ ឈ្មោះ ហ៊ួន ធី ជនជាតិវៀតណាម  ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖