ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឃីង ក្រោនក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីមនុស្សម្នាក់ដេកស្លាប់ នៅបន្ទប់កាស៊ីណូ ឃីង ក្រោន ក្រុងបាវិតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពសង្ស័យគាំងបេះដូង បណ្តាលមកពីខ្យល់គ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នៅអគារ M ជាន់ទី៨ បន្ទប់លេខ C៨០៥ កាស៊ីណូក្រោណ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ NGUYEN HUY HOANG  អាយុ២៤ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C ៩៧៦៨៧០២ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ ឃើញមានសាកសពបុរសម្នាក់ ដេកផ្កាប់មុខ ស្លាប់នៅលើគ្រែក្នុងបន្ទប់ដេក ប្រាកដមែន។

ប្រភពបន្តទៀតថា ​ក្រុមមន្ត្រីជំនាញ និង​គ្រូពេទ្យ បាន​ពិនិត្យ និងធ្វើកោសល្យវិច័យ លើខ្លួនប្រាណសាកសព ឃើញថា ពុំមានស្លាកស្នាមអ្វីឡើយខណៈសមត្ថកិច្ច បានសន្និដ្ឋានថា បុរសជនជាតិវៀតណាមនោះ ស្លាប់ ដោយសារគាំងបេះដូង បណ្តាលមកពីខ្យល់គ។

ដោយជនរងគ្រោះ ជាជនជាតិវៀតណាម សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជួនសពជនរងគ្រោះ ទៅនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ ហើយបញ្ជូន​សាកសព ទៅរក្សាទុក នៅសាលរក្សាសពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖