ព័ត៌មានទាន់ហេតុការណ៍៖

ពន្យាពេលចែកចាយឱសថម៉ូលណាទ្រីស (Molnuporavir Capsules 200mg) នេះ ជូនមន្ទីរពេទ្យេឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារមានការពន្យារពេលជើងហោះហើរដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnuporavir Capsules 200mg) ក្រុមការងារសូមរក្សាគោលការណ៍ចាស់ដែលបុគ្គលម្នាក់អាចស្នើសុំទិញ ពី ១ប្រអប់ ដល់ ២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន និងសូមធ្វើការពន្យារពេលចែកចាយឱសថនេះ ជូនមន្ទីរពេទ្យេឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង។ 

ចំពោះកាលបរិច្ឆេទចែកចាយឱសថនេះ ជូនមន្ទីរពេទ្យេឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក្រុមការងារនឹងធ្វើការជូនដំណឹងនៅពេលក្រោយ។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មការជាតិបយុទ្ធនឹងជំងឺកូវី-១៩ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារមានការពន្យារពេលជើងហោះហើរ ដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ក្រុមការងារសូមរក្សាគោលការណ៍ចាស់ ដែលបុគ្គលម្នាក់អាចស្នើសុំទិញ ពី ១ប្រអប់ ដល់ ២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន និង សូមធ្វើការពន្យារពេលចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង។

ចំពោះ កាលបរិច្ឆេទចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក្រុមការងារនឹងធ្វើការ ជូនដំណឹងនៅពេលក្រោយ។

ដូចនេះ សាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរៀងរាល់ ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជា រៀងរាល់ម៉ោងធ្វើការ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអធ្យាស្រ័យ ដោយសារការពន្យារពេលនេះ៕


ដោយ ៖ សិលា


ចែករំលែក៖