ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើ facebook ផ្លូវការថា, សង្គ្រាមនៅអ៊ុយក្រែន ប្រែក្លាយទីក្រុងគីវដ៏ស្រស់ស្អាតក្លាយជាសមរភូមិដ៏ស្វិតស្វាញរវាងកងទ័ពរុស្សីនិងកងទ័ពអ៊ុយក្រែនរួមទាំងកងទ័ពស្ម័គ្រចិត្តជាជនសុីវិលអ៊ុយក្រែនផងដែរ។
លោកបន្តថា, បេីសិនជា ក្លាយជាគ្រូទាយសំរាប់សង្គ្រាមនេះវិញ ខ្ញុំអាចទាយថាសង្គ្រាមនេះទៅអនាគតអាចចេញលទ្ធភាព២សំខាន់គឺ៖
១. សង្គ្រាមសុីវិលរយ:ពេលវែងក្នុងប្រទេសអ៊ុយក្រែន រវាងក្រុមគាំទ្រដោយរុស្សុីនិងក្រុមគាំទ្រដោយលោកខាងលិច។ ប្រសិនជារុស្សុីនិងក្រុមប្រទេសNATO (ប្រទេសខាងលិច) រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។
២. សង្គ្រាមលោភលោកទី៣អាចកេីតឡេីង រវាងប្រទេសNATO ជាមួយប្រទេសរុស្សុីតែម្តង ករណីពួកNATO អត់ទ្រាំមិនបានសំរេចហក់ចូលក្នុងសង្គ្រាមនេះ។ ប្រសិនជារុស្សុីនិងក្រុមប្រទេសNATO រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។ បេីខ្លាំងប៉ះខ្លាំងគឺខ្លោចផែនដីមិនខានឡេីយ! មនុស្សលោកមិនអាចរស់នៅលេីផែនដីបានទៀតទេ បេីសិនក្លាយជាសង្គ្រាមនុយក្លេអ៊ែមែននោះ! កុំថារុស្សុី អាមេរិក អាឡឺម៉ង់ បារាំង អង់គ្លេស អឺរ៉ុបណានោះ ខ្លាំងប៉ះខ្លាំងគឺទេចដូចគ្នាគ្មានសល់ឡេីយ! ។ សូមចងចាំលទ្ធផលសង្គ្រាមលោកលើកទី១និងទី២ដែលប្រទេសជាច្រេីននៅជាប់ក្លិនរំសេវនៅឡេីយ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា, គ្រប់គ្នាគួរប្រកាន់យកជំហរកណ្តាលមួយគឺ “ជីវិតមិនមែនអ្វីដែលយេីងចង់បាននោះទេ តែវាជាអ្វីដែលទទួលបាន =Life IS NOT what we wanted it, but it’s what we can accept it!.”ដូចនេះរូបមន្តល្អបំផុតគឺស្វែងរកសន្តិភាពដែលរកវិធីរស់នៅជិតខាងគ្នាប្រកបដោយសុខដុមរម្យនីកម្មទៅ! ៕
ដោយ ៖ សិលា