ខេត្តស្វាយរៀង ៖ លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀង ចុះជួយសង្កាត់ស្វាយតឿបានថ្លែងថា ៖ គ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់បញ្ហា របស់បងប្អូនប្រជាពលរដ្ឋ គឺយើងខ្ញុំនៅគៀកកិតជានិច្ចដើម្បីដោះស្រាយជូនបងប្អូនដោយភាពទទួលខុសត្រូវខ្ពស់បំផុត នេះជាគោលជំហរ គោលការណ៍ គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
ការថ្លែងបែបនេះធ្វើឡើងរបស់លោក សរ សុដានី និងលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយតឿដោយមានការចូលរួមពីលោកប្រធានគណបក្សសង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសាខាបក្សភូមិ-សង្កាត់ជាច្រើនរូបផងដែរ។
លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀង ចុះជួយសង្កាត់ស្វាយតឿ បានបន្តថាយុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មាន បំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនា ចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន។
លោក សរ សុដានី ក៏បានលើកទឹកចិត្តជំរុញអោយយុវជនជាអ្នកគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់មន្ត្រីគណបក្សប្រជាជនសូមអោយមានការជឿជាក់លើ ភាពដឹកនាំឈ្លាសវៃនិងសូមអោយយុវជនទាំងអស់ ហ៊ានបញ្ចេញមតិការពារភាព ត្រឹមត្រូវរបស់គណបក្សប្រជាជន សូមកុំអោយចាញ់បោកការ លួងលោម បោកបញ្ឆោតរបស់អ្នកនយោបាយ មួយចំនួននិងសូមអោយយុវជន ជំនាន់ក្រោយដែលជា សរសរទ្រូងរបស់គណបក្សយើងបន្តផ្សព្វផ្សាយពីគោលនយោបាយជាក់លាក់ អំពីសមិទ្ធផល ទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលប្រឹងប្រែងខំកសាងឡើងរហូតដល់សព្វថ្ងៃនេះ ពិសេសសូមបន្តអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួននិងបន្តក្នុងការផ្សព្វផ្សាយ និងជម្រុញការ ចាក់វ៉ាក់សាំង ដល់កុមារនៅតាម ទីតាំងដែលបានកំណត់ ពីអាយុ៣-៥ឆ្នាំ និងការចាក់ដូសជម្រុញសម្រាប់កុមារដែល មានអាយុចាប់ពី ៦-១២ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ ៕
ដោយ៖ យឹម សុថាន