ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៣និង ៣០នាទីរសៀល  ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវនិងប៉ុស្ដិ៍ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុម៦ភូមិ៣ សង្កាត់ច្រាំងចំរេះ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ។

១/ឈ្មោះសុង វឌ្ឍនៈ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្រសាំងជ្រុំ ខណ្ឌពោធឹសែជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ ។                                                                                                                – សម្ភារដកហូតមាន ៖ 

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

រូបថត៖ ជីណា


ចែករំលែក៖