ព័ត៌មានទាន់ហេតុការណ៍៖

អនុព្រះរាជអាជ្ញានៃក្របខ័ណ្ឌព្រះរាជអាជ្ញាកម្មសិក្សាចំនួន២៥រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រកាសតាំងស៊ប់និងចាត់ឱ្យបំពេញការងារនៅសាលាដំបូងតាមខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអោយដឹងថា, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា២៥រូប និងចាត់ឲ្យទៅបំពេញការងារ នៅអយ្យការអមសាលាដំបូងខេត្ត។

ព្រះរាជអាជ្ញារងទាំង ២៥រូបខាងលើ មានសិទ្ធិទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមច្បាប់បានកំណត់ ។ សិទ្ធិទទួលប្រាក់ឧបត្ថម្ភផ្សេងៗ សិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ ត្រូវបានគិតចាប់ ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

 ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

 សូមអាននូវព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម : ៕

ដោយ ៖ សិលា


ចែករំលែក៖